Real Madrid កំពុងចាប់អារម្មណ៍លើ Enzo Fernandez ខណៈ Chelsea មិនទាន់មានកិច្ចព្រមព្រៀងបន្តកុងត្រា ជាមួយកីឡាករនេះឡើយ
SPORTS Mar 31, 2026

Real Madrid កំពុងចាប់អារម្មណ៍លើ Enzo Fernandez ខណៈ Chelsea មិនទាន់មានកិច្ចព្រមព្រៀងបន្តកុងត្រា ជាមួយកីឡាករនេះឡើយ

By Dany • 48 views

ក្នុងរយៈពេលកន្លងមក Real Madrid តែងតែត្រូវបានភ្ជាប់ជាមួយការចុះហត្ថលេខា midfield ថ្មីសម្រាប់រដូវក្តៅ ប៉ុន្តែគោលដៅសំខាន់របស់ពួកគេបានផ្លាស់ប្តូរជាបន្តបន្ទាប់។

ដំបូងគេ ពួកគេបានចាប់អារម្មណ៍លើ Vitinha និង Kees Smit, ប៉ុន្តែក្រោយមក Rodri បានក្លាយជាគោលដៅលេខមួយ។ ទោះជាយ៉ាងណា ក្នុងរយៈពេលថ្មីៗនេះ មានឈ្មោះថ្មីមួយបានឡើងមកជំនួសកីឡាករឈ្នះពាន Ballon d’Or នោះ។

បច្ចុប្បន្ន កីឡាករដែលត្រូវបានគេរាយការណ៍ថា ខិតជិតគោលដៅជាមួយ Real Madrid បំផុត គឺ Enzo Fernandez កីឡាកររបស់ Chelsea។ មូលហេតុគឺដោយសារគាត់ចង់ចាកចេញពីក្លឹបនៅ London ហើយថែមទាំងបាននិយាយអំពីការរស់នៅទីក្រុង Madrid ថ្មីៗនេះផងដែរ។

កីឡាករអាយុ 25 ឆ្នាំ ដែលឈ្នះពាន World Cup រូបនេះ មានកុងត្រាជាមួយ Chelsea រហូតដល់ឆ្នាំ 2032Real Madrid កំពុងរំពឹងថានឹងចូលចរចានៅរដូវក្តៅ ដើម្បីនាំយកគាត់មកភ្លាមៗ។

យោងតាម Fabrizio Romano, បច្ចុប្បន្ន Fernandez និង Chelsea មិនទាន់មានការពិភាក្សាអំពី contract renewal ទេ ហើយក៏មិនមានកិច្ចព្រមព្រៀងណាមួយផងដែរ។ ពិតប្រាកដទៅ ការចរចារវាងភាគីទាំងពីរនៅមិនទាន់បានចាប់ផ្តើមសោះ។

អ្នកកាសែតជនជាតិអ៊ីតាលីរូបនេះ ក៏បានបន្ថែមថា ពាក្យសម្ដីរបស់ Fernandez អំពី Madrid គួរត្រូវបានយកមកពិចារណា ព្រោះវាបង្ហាញច្បាស់ថាគាត់ចង់ចាកចេញ និងមិនមានបំណងបន្តកុងត្រាថ្មី។

បើទោះបីជាមិនមានការចរចាក៏ដោយ កុងត្រាបច្ចុប្បន្នរបស់គាត់នៅតែជាកុងត្រាយូរអង្វែង ដោយមានសុពលភាពរហូតដល់ខែមិថុនា 2032 ដែលមានពេលលើសពី 5 ឆ្នាំនៅសល់។

ដូច្នេះ ការចរចាររវាង Real Madrid និង Chelsea នឹងមិនងាយស្រួលឡើយ ហើយស្ថានភាពកុងត្រារបស់គាត់ក៏មិនមែនជាចំណុចសម្រេចចិត្តតែមួយទេ។

នៅពេលនេះ កត្តាសំខាន់បំផុតគឺ តម្រូវការលក់កីឡាកររបស់ Chelsea និងបំណងចាកចេញរបស់ Fernandez ដែលនឹងកំណត់អនាគតរបស់គាត់។

ខណៈអតីតកីឡាករ Joe Cole  បានលើកឡើងថា ឥទ្ធិពលរបស់ Harry Kane លើឆាកអន្តរជាតិ គឺធំជាងកីឡាករជាច្រើនផ្សេងទៀត
SPORTS

ខណៈអតីតកីឡាករ Joe Cole បានលើកឡើងថា ឥទ្ធិពលរបស់ Harry Kane លើឆាកអន្តរជាតិ គឺធំជាងកីឡាករជាច្រើនផ្សេងទៀត

May 04, 2026 74 views
Al-Nassr រងការបរាជ័យដ៏ភ្ញាក់ផ្អើលទល់នឹង Al-Qadsiah ក្នុងការប្រជែងជើងឯក Saudi Pro League
SPORTS

Al-Nassr រងការបរាជ័យដ៏ភ្ញាក់ផ្អើលទល់នឹង Al-Qadsiah ក្នុងការប្រជែងជើងឯក Saudi Pro League

May 04, 2026 69 views
Endrick បង្ហាញអារម្មណ៍ ‘ចង់បន្តស្នាក់នៅ Lyon’ បន្ទាប់ពីរកបានគ្រាប់បាល់សំខាន់ជួយក្រុមឈ្នះ Rennes
SPORTS

Endrick បង្ហាញអារម្មណ៍ ‘ចង់បន្តស្នាក់នៅ Lyon’ បន្ទាប់ពីរកបានគ្រាប់បាល់សំខាន់ជួយក្រុមឈ្នះ Rennes

May 04, 2026 64 views
Harry Maguire ត្រូវបានអតីតខ្សែការពារអង់គ្លេស Michael Gray លើកឡើងថារូបគេមានតម្លៃដូច “មាស” សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស
SPORTS

Harry Maguire ត្រូវបានអតីតខ្សែការពារអង់គ្លេស Michael Gray លើកឡើងថារូបគេមានតម្លៃដូច “មាស” សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស

May 04, 2026 64 views
Alvaro Arbeloa គ្រូបង្វឹក Real Madrid បានចេញមុខការពារ Kylian Mbappe បន្ទាប់ពីមានការរិះគន់ពាក់ព័ន្ធនឹងដំណើរទៅសម្រាកនៅ Sardinia ជាមួយមិត្តស្រី Ester Exposito ខណៈកំពុងស្ដារពីរបួសសាច់ដុំ
SPORTS

Alvaro Arbeloa គ្រូបង្វឹក Real Madrid បានចេញមុខការពារ Kylian Mbappe បន្ទាប់ពីមានការរិះគន់ពាក់ព័ន្ធនឹងដំណើរទៅសម្រាកនៅ Sardinia ជាមួយមិត្តស្រី Ester Exposito ខណៈកំពុងស្ដារពីរបួសសាច់ដុំ

May 04, 2026 103 views
Frenkie de Jong បាននិយាយសសើរ Marcus Rashford ថា បានជួយបង្កើនគុណភាពការលេងរបស់ក្រុមយ៉ាងច្រើន
SPORTS

Frenkie de Jong បាននិយាយសសើរ Marcus Rashford ថា បានជួយបង្កើនគុណភាពការលេងរបស់ក្រុមយ៉ាងច្រើន

May 04, 2026 61 views
Antony បានបង្ហាញការគោរពយ៉ាងខ្លាំងចំពោះ Neymar ដោយចាត់ទុកខ្សែប្រយុទ្ធ Santos រូបនេះជា “កីឡាករដែលមានទេពកោសល្យបំផុតដែលគេធ្លាប់ឃើញ”
SPORTS

Antony បានបង្ហាញការគោរពយ៉ាងខ្លាំងចំពោះ Neymar ដោយចាត់ទុកខ្សែប្រយុទ្ធ Santos រូបនេះជា “កីឡាករដែលមានទេពកោសល្យបំផុតដែលគេធ្លាប់ឃើញ”

May 02, 2026 67 views
Pep Guardiola បាននិយាយទាក់ទងនឹងការប្រកួតរវាង PSG និង Bayern ថា “ជាការប្រកួតមិនគួរឱ្យចាប់អារម្មណ៍ទេ” ខណៈគាត់ជ្រើសរើសទៅមើលលីគទី៣អង់គ្លេសវិញ
SPORTS

Pep Guardiola បាននិយាយទាក់ទងនឹងការប្រកួតរវាង PSG និង Bayern ថា “ជាការប្រកួតមិនគួរឱ្យចាប់អារម្មណ៍ទេ” ខណៈគាត់ជ្រើសរើសទៅមើលលីគទី៣អង់គ្លេសវិញ

May 02, 2026 87 views