ចិនគាំទ្រកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ប៉ុន្តែកំពុងពិនិត្យការទិញក្រុមហ៊ុន AI Manus ដោយ Meta
By Sok Tak • 16 views
ទីក្រុងប៉េកាំង ថ្ងៃទី២ ខែមេសា (Reuters) — រដ្ឋាភិបាលចិនបានបញ្ជាក់ថា គាំទ្រក្រុមហ៊ុនដែលមានប្រតិបត្តិការអន្តរជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា តាមតម្រូវការ និងស្របច្បាប់។ ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីមានសំណួរអំពីករណី Meta ដែលគ្រោងទិញក្រុមហ៊ុន AI ចិន Manus ក្នុងតម្លៃប្រហែល ២ ពាន់លានដុល្លារ។
តាមរបាយការណ៍មុននេះ អាជ្ញាធរចិនកំពុងពិនិត្យកិច្ចព្រមព្រៀងនេះ ដើម្បីមើលថាតើមានការរំលោភច្បាប់វិនិយោគឬអត់ ហើយបានហាមឃាត់សហស្ថាបនិក ២ រូបរបស់ Manus មិនឲ្យចាកចេញពីប្រទេសជាបណ្តោះអាសន្ន។ ការសម្រេចចុងក្រោយនៅតែមិនទាន់ប្រកាសនៅឡើយ។
