អ្នកគាំទ្រ Real Madrid ច្រៀងបទប្រឆាំងសាសនាអ៊ីស្លាម ក្នុងការប្រកួត Champions League អំឡុងការប្រកួតរវាង Real Madrid និង Bayern Munich
SPORTS Apr 08, 2026

អ្នកគាំទ្រ Real Madrid ច្រៀងបទប្រឆាំងសាសនាអ៊ីស្លាម ក្នុងការប្រកួត Champions League អំឡុងការប្រកួតរវាង Real Madrid និង Bayern Munich

By Dany • 28 views

មានរឿងអាស្រូវថ្មីមួយបានកើតឡើងនៅក្នុងទឹកដី Santiago Bernabéu ក្នុងអំឡុងការប្រកួតរវាង Real Madrid និង Bayern Munich ក្នុងជើងទីមួយនៃ Champions League ជុំ 1/4 ផ្តាច់ព្រ័ត្រ កាលពីថ្ងៃអង្គារ។

ក្នុងការប្រកួតនោះ Bayern Munich បានយកឈ្នះ 2-1 លើ Real Madrid នៅលើដីខ្លួនឯង ដែលធ្វើឲ្យពួកគេចាប់ផ្តើមមានអត្ថប្រយោជន៍មុនជើងទីពីរនៅ Allianz Arena សប្តាហ៍ក្រោយ។

តាមការរាយការណ៍របស់សារព័ត៌មានបារាំង Foot Mercato បានឲ្យដឹងថា មុនពេលការប្រកួត មានអ្នកគាំទ្រ Real Madrid មួយចំនួនបានច្រៀងបទដែលមានលក្ខណៈប្រឆាំងអ៊ីស្លាម ដែលបានបង្កការព្រួយបារម្ភឡើងវិញអំពីបញ្ហាអំពើរើសអើងក្នុងកីឡដ្ឋានអេស្ប៉ាញ។

វីដេអូមួយដែលកំពុងរីករាលដាលលើបណ្ដាញសង្គម បានបង្ហាញអោយឃើញក្រុមអ្នកគាំទ្រមួយចំនួនស្រែកថា “Anyone who doesn’t jump is a Muslim” ដែលជាសម្លេងដែលធ្លាប់មានរួចមកហើយក្នុងការប្រកួតមិត្តភាពរវាង Spain និង Egypt នៅ RCDE Stadium ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា 0-0 កាលពីសប្តាហ៍មុន។

ហេតុការណ៍នេះបានធ្វើឲ្យបញ្ហារើសអើងក្នុងកីឡដ្ឋានអេស្ប៉ាញកាន់តែធ្ងន់ធ្ងរ ហើយធ្វើឲ្យ FIFA ជួបការលំបាកក្នុងការដោះស្រាយបញ្ហានេះ មុននេះបន្តិច FIFA ទើបតែចាប់ផ្តើមដំណើរការពិនិត្យវិន័យទៅលើ Spanish Football Federation បន្ទាប់ពីហេតុការណ៍ដូចគ្នាក្នុងការប្រកួត Spain vs Egypt

អាជ្ញាកណ្តាលបានកត់ត្រាហេតុការណ៍នេះក្នុងរបាយការណ៍ផ្លូវការ ដែលធ្វើឲ្យករណីត្រូវបានបញ្ជូនទៅកាន់គណៈកម្មាធិការវិន័យរបស់ FIFA។ ទណ្ឌកម្មអាចមានចាប់ពីពិន័យប្រាក់ រហូតដល់ការបង្ខំឲ្យផ្សព្វផ្សាយសារប្រឆាំងអំពើរើសអើងក្នុងការប្រកួតក្រោយៗ។

បញ្ហានេះក៏បង្ហាញពីបញ្ហារចនាសម្ព័ន្ធនៅក្នុងបាល់ទាត់អេស្ប៉ាញ ដោយក្នុងប៉ុន្មានរដូវកាលចុងក្រោយ ការប្រកួត La Liga តែងតែមានសម្លេងរើសអើង និងសកម្មភាពមិនសមរម្យ ដែលប៉ះពាល់ដល់កីឡាករច្រើនរូប រួមមាន Vinícius Júnior, Ansu Fati និង Kylian Mbappé

ស្ថានភាពនេះកាន់តែធ្ងន់ធ្ងរ ខណៈដែល Spain កំពុងត្រៀមធ្វើជាម្ចាស់ផ្ទះ World Cup 2030 ជាមួយ Morocco និង Portugal

សម្រាប់ FIFA ដែលចង់ប្រើព្រឹត្តិការណ៍នេះដើម្បីផ្សព្វផ្សាយយុទ្ធនាការប្រឆាំងអំពើរើសអើង ការកើនឡើងនៃហេតុការណ៍បែបនេះនៅក្នុងប្រទេសម្ចាស់ផ្ទះកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំង ហើយសារព័ត៌មានអេស្ប៉ាញជាច្រើនក៏បានលើកឡើងពីឥទ្ធិពលអវិជ្ជមាន លើកេរ្តិ៍ឈ្មោះអន្តរជាតិនៃប្រទេសផងដែរ។


ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum ប្រកាសសេចក្តីសម្រេចចុងក្រោយរបស់ FIFA អំពីការផ្លាស់ទីការប្រកួតរបស់អ៊ីរ៉ង់
SPORTS

ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum ប្រកាសសេចក្តីសម្រេចចុងក្រោយរបស់ FIFA អំពីការផ្លាស់ទីការប្រកួតរបស់អ៊ីរ៉ង់

Apr 11, 2026 23 views
ការវាយតម្លៃកីឡាករ Real Madrid ប៉ះ Girona៖ ទម្រង់លេងធ្លាក់ចុះរបស់ Kylian Mbappe ធ្វើឲ្យ Real Madrid ខាតឱកាសធំប្រជែងជាមួយ Barcelona
SPORTS

ការវាយតម្លៃកីឡាករ Real Madrid ប៉ះ Girona៖ ទម្រង់លេងធ្លាក់ចុះរបស់ Kylian Mbappe ធ្វើឲ្យ Real Madrid ខាតឱកាសធំប្រជែងជាមួយ Barcelona

Apr 11, 2026 29 views
មានការរិះគន់យ៉ាងខ្លាំងថា អង្គការ FIFA កំពុងផ្តោតលើការបង្កើតប្រាក់ចំណូល ជាងការពិចារណាផលប្រយោជន៍ទូទៅរបស់វិស័យបាល់ទាត់
SPORTS

មានការរិះគន់យ៉ាងខ្លាំងថា អង្គការ FIFA កំពុងផ្តោតលើការបង្កើតប្រាក់ចំណូល ជាងការពិចារណាផលប្រយោជន៍ទូទៅរបស់វិស័យបាល់ទាត់

Apr 11, 2026 24 views
Real Madrid កំពុងមានការមិនពេញចិត្តកាន់តែខ្លាំង ចំពោះ “ភាពមិនស្មើភាព” ក្នុងការកាត់សេចក្តីនៅ La Liga!
SPORTS

Real Madrid កំពុងមានការមិនពេញចិត្តកាន់តែខ្លាំង ចំពោះ “ភាពមិនស្មើភាព” ក្នុងការកាត់សេចក្តីនៅ La Liga!

Apr 11, 2026 21 views
ក្លិបធំមួយនៅអ៊ីតាលី ចាប់ផ្តើមជំហានដំបូងក្នុងការតាមយក Lewandowski
SPORTS

ក្លិបធំមួយនៅអ៊ីតាលី ចាប់ផ្តើមជំហានដំបូងក្នុងការតាមយក Lewandowski

Apr 10, 2026 25 views
FC Cincinnati ចាប់ផ្តើមពិភាក្សាដំបូងជាមួយ Neymar សម្រាប់ការផ្ទេរទៅកាន់ MLS
SPORTS

FC Cincinnati ចាប់ផ្តើមពិភាក្សាដំបូងជាមួយ Neymar សម្រាប់ការផ្ទេរទៅកាន់ MLS

Apr 10, 2026 24 views
ប្រធានអង្គការ CAF លោក Dr Patrice Motsepe និយាយអំពីវិបត្តិនៅក្នុងពាន AFCON 2025 នឹងដោះស្រាយជម្លោះ ព្រមទាំងកំពុងត្រៀមវិធានការដ៏តឹងរឹងជាងមុន
SPORTS

ប្រធានអង្គការ CAF លោក Dr Patrice Motsepe និយាយអំពីវិបត្តិនៅក្នុងពាន AFCON 2025 នឹងដោះស្រាយជម្លោះ ព្រមទាំងកំពុងត្រៀមវិធានការដ៏តឹងរឹងជាងមុន

Apr 10, 2026 24 views
Morocco បរាជ័យយ៉ាងធ្ងន់ក្រោមដៃ Senegal ក្នុងការប្រកួត African Youth Championship
SPORTS

Morocco បរាជ័យយ៉ាងធ្ងន់ក្រោមដៃ Senegal ក្នុងការប្រកួត African Youth Championship

Apr 10, 2026 25 views