រុស្ស៊ីផាកពិន័យ Google ដល់កម្រិត “ដេស៊ីលីយាន” ដុល្លារ លើសសេដ្ឋកិច្ចពិភពលោក
By Sok Tak • 38 views
(ម៉ូស្គូ)៖ តុលាការរុស្ស៊ីបានកំណត់ការផាកពិន័យលើក្រុមហ៊ុន Google ដល់ប្រហែល ២០ ដេស៊ីលីយាន (Decillion) ដុល្លារ ឬលេខ ២០ បន្ថែមសូន្យ ៣៣ ខ្ទង់ ដែលធំជាងទំហំសេដ្ឋកិច្ចពិភពលោករាប់លានដង។ ចំនួននេះកើតឡើងពីការផាកពិន័យប្រចាំថ្ងៃចាប់តាំងពីឆ្នាំ ២០២០ បន្ទាប់ពី Google បិទគណនីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី ហើយប្រាក់ពិន័យត្រូវបានកំណត់ឱ្យកើនឡើងទ្វេដងរៀងរាល់សប្តាហ៍ ប្រសិនបើមិនអនុវត្តតាមសេចក្ដីបញ្ជា។
សាខា Google នៅរុស្ស៊ីបានប្រកាសក្ស័យធនតាំងពីឆ្នាំ ២០២២ ហើយក្រុមហ៊ុនមិនមានបំណងបង់ប្រាក់នេះឡើយ។ អ្នកជំនាញមើលឃើញថា ទឹកប្រាក់ដ៏អស្ចារ្យនេះមានន័យនយោបាយច្រើនជាងការអនុវត្តពិតប្រាកដ ព្រោះគ្មានអ្នកណាអាចបង់បាន។
