TECHNOLOGY Jan 26, 2026 Apple គ្រោងបម្លែង Siri ទៅជា AI Chatbot ឆ្លាតវៃ ដោយប្រើ Gemini របស់ Google By Sok Tak • 58 views (បរទេស)៖ ក្រុមហ៊ុន Apple ត្រូវបានរាយការណ៍ថា កំពុងពិភាក្សាជាមួយ Google ដើម្បីយកបច្ចេកវិទ្យា AI Gemini មកបញ្ចូលក្នុងប្រព័ន្ធ iOS ក្នុងគោលបំណងបម្លែង Siri ពីជំនួយការសំឡេងធម្មតា ឱ្យទៅជា AI Chatbot ដ៏ឆ្លាតវៃ អាចប្រកួតប្រជែងជាមួយ ChatGPT បាន។ Gemini ត្រូវបានទទួលស្គាល់ថា មានសមត្ថភាពខ្លាំងក្នុងការយល់បរិបទស្មុគស្មាញ ការសន្ទនាធម្មជាតិ និងការបង្កើតមាតិកាផ្សេងៗ។ ប្រសិនបើគម្រោងនេះសម្រេចបានជោគជ័យ Siri ជំនាន់ថ្មី នឹងអាចឆ្លើយតបសំណួរវែងៗ សរសេរអ៊ីមែល សង្ខេបអត្ថបទ បង្កើតរូបភាព និងធ្វើការជាមួយកម្មវិធីសំខាន់ៗដូចជា Photos, Notes និង Apple Music បានកាន់តែឆ្លាតវៃ ដែលជួយសម្រួលការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកប្រើ iPhone និង Mac។ យោងតាមលោក Mark Gurman នៃ Bloomberg បានឱ្យដឹងថា Apple គ្រោងប្រកាស Siri ជំនាន់ថ្មីនៅពាក់កណ្តាលខែកុម្ភៈ និងចាប់ផ្តើមសាកល្បងលើ iOS 26.4 មុននឹងបញ្ចេញឱ្យប្រើប្រាស់ជាសាធារណៈនៅខែមីនា ឬដើមខែមេសា ឆ្នាំ ២០២៦ ហើយគម្រោង AI នេះត្រូវបានរំពឹងថា នឹងបន្តអភិវឌ្ឍ និងបង្ហាញលម្អិតបន្ថែមនៅក្នុងសន្និសីទ WWDC នាពេលខាងមុខ៕
(បរទេស)៖ ក្រុមហ៊ុន Apple ត្រូវបានរាយការណ៍ថា កំពុងពិភាក្សាជាមួយ Google ដើម្បីយកបច្ចេកវិទ្យា AI Gemini មកបញ្ចូលក្នុងប្រព័ន្ធ iOS ក្នុងគោលបំណងបម្លែង Siri ពីជំនួយការសំឡេងធម្មតា ឱ្យទៅជា AI Chatbot ដ៏ឆ្លាតវៃ អាចប្រកួតប្រជែងជាមួយ ChatGPT បាន។ Gemini ត្រូវបានទទួលស្គាល់ថា មានសមត្ថភាពខ្លាំងក្នុងការយល់បរិបទស្មុគស្មាញ ការសន្ទនាធម្មជាតិ និងការបង្កើតមាតិកាផ្សេងៗ។ ប្រសិនបើគម្រោងនេះសម្រេចបានជោគជ័យ Siri ជំនាន់ថ្មី នឹងអាចឆ្លើយតបសំណួរវែងៗ សរសេរអ៊ីមែល សង្ខេបអត្ថបទ បង្កើតរូបភាព និងធ្វើការជាមួយកម្មវិធីសំខាន់ៗដូចជា Photos, Notes និង Apple Music បានកាន់តែឆ្លាតវៃ ដែលជួយសម្រួលការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកប្រើ iPhone និង Mac។ យោងតាមលោក Mark Gurman នៃ Bloomberg បានឱ្យដឹងថា Apple គ្រោងប្រកាស Siri ជំនាន់ថ្មីនៅពាក់កណ្តាលខែកុម្ភៈ និងចាប់ផ្តើមសាកល្បងលើ iOS 26.4 មុននឹងបញ្ចេញឱ្យប្រើប្រាស់ជាសាធារណៈនៅខែមីនា ឬដើមខែមេសា ឆ្នាំ ២០២៦ ហើយគម្រោង AI នេះត្រូវបានរំពឹងថា នឹងបន្តអភិវឌ្ឍ និងបង្ហាញលម្អិតបន្ថែមនៅក្នុងសន្និសីទ WWDC នាពេលខាងមុខ៕