ត្រៀមខ្លួនហើយឬនៅ? ព្រឹត្តិការណ៍ សម្រាប់ការបញ្ចេញ iPhone 17 របស់ Apple ថ្ងៃទី 9 ខែកញ្ញា
By • 130 views
ក្រុមហ៊ុន Apple កាលពីថ្ងៃអង្គារបានធ្វើការបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍សម្ពោធ iPhone ប្រចាំឆ្នាំរបស់ខ្លួន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី 9 ខែកញ្ញា វេលាម៉ោង 10 ព្រឹក PT ស្មើនឹងម៉ោង 12:00 យប់នៅកម្ពុជា។ ក្រុមហ៊ុននេះត្រូវបានគេរំពឹងថានឹងបង្ហាញត្រកូល iPhone 17 សេរី ដែលអាចរួមបញ្ចូលនូវទូរស័ព្ទដែលស្តើងជាងមុន។ ពួកគេក៏អាចនឹងបង្ហាញនូវ Apple Watch Series 11 និង AirPods Pro 3 ផងដែរ។
សម្រាប់ព្រឹត្តិការណ៍ដាក់បង្ហាញនេះក្រោមចំណងជើងថា "Awe dropping" ជាមួយនឹងឡូហ្គោ Apple ដែលមានពន្លឺចែងចាំងដែលហាក់ដូចជាសំដៅទៅលើពន្លឺចម្រុះពណ៌របស់ Siri ។ សុន្ទរកថាគន្លឹះនឹងត្រូវធ្វើឡើងនៅ Apple Park ក្នុងទីក្រុង Cupertino រដ្ឋ California
លោកអ្នកអាចមើលព្រឹត្តិការណ៍ Apple iPhone 17 ផ្សាយផ្ទាល់ការផ្សាយបន្តផ្ទាល់ផ្លូវការនៅលើគេហទំព័រ Apple ឬការផ្សាយបន្តផ្ទាល់នៅលើ YouTube Channel របស់ Apple ដែលចាប់ផ្តើមនៅម៉ោង 10 ព្រឹក PT នៅថ្ងៃទី 9 ខែកញ្ញា ឆ្នាំ 2025 ស្មើនឹងម៉ោង 12:00 យប់នៅកម្ពុជា។
តើ Apple អាចនឹងមានអ្វីដែលថ្មីខ្លះ?