VinFast សហការក្រុមហ៊ុន AI អ៊ីស្រាអែល បង្កើតរថយន្ត Robo-Car តម្លៃធូរថ្លៃ
By Sok Tak • 67 views
VinFast ចាប់ដៃគូក្រុមហ៊ុន AI អ៊ីស្រាអែល បង្កើត «រថយន្តរ៉ូបូត» តម្លៃធូរថ្លៃ ប្រជែង Tesla
(បរទេស)៖ VinFast ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាម បានប្រកាសសហការជាមួយក្រុមហ៊ុន AI អ៊ីស្រាអែល Autobrains ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិជំនាន់ថ្មី ក្នុងគោលបំណងបង្កើត «Robo-Car» តម្លៃសមរម្យសម្រាប់ទីផ្សារពិភពលោក។
យោងតាម Reuters (២៧ មករា ២០២៦) បច្ចេកវិទ្យានេះកំពុងត្រូវបានសាកល្បងលើម៉ូដែល VF 8 និង VF 9 ដោយមិនប្រើ LiDAR ឬរ៉ាដាតម្លៃថ្លៃ ប៉ុន្តែពឹងផ្អែកលើកាមេរ៉ា ៧ គ្រាប់ និងឈីបកុំព្យូទ័រខ្ពស់ ស្រដៀងវិធីសាស្ត្រ Tesla។
បច្ចុប្បន្ន ការសាកល្បងកំពុងដំណើរការនៅទីក្រុងហាណូយ ហើយ VinFast គ្រោងពង្រីកទៅទីផ្សារបរទេសក្នុងពេលឆាប់ៗខាងមុខ។
