XPeng ចិន ប្តូរទិសដៅទៅ AI ដើម្បីប្រកួតប្រជែងខ្លាំងក្នុងទីផ្សារ EV
By Sok Tak • 57 views
XPeng ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) របស់ចិន ប្រកាសចង់ក្លាយជា "physical AI company" ជាជាងគ្រាន់តែផលិតរថយន្ត ដើម្បីប្រឈមនឹងការប្រកួតប្រជែងខ្លាំងក្នុងទីផ្សារ EV ចិន។
He Xiaopeng CEO បានថ្លែងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ថា ការប្រើប្រាស់បន្ទះឈីប Turing ផលិតដោយខ្លួនឯង រួមជាមួយ AI នឹងផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន។ XPeng កំពុងរៀបចំសាកល្បង robotaxi និងចាប់ផ្តើមផលិត humanoid robots នៅឆ្នាំ២០២៦។
ការផ្លាស់ប្តូរនេះកើតឡើងក្នុងសង្គ្រាមតម្លៃ (price war) ដែលធ្វើឱ្យប្រាក់ចំណេញធ្លាក់ចុះ ហើយឆ្លុះបញ្ចាំងនិន្នាការទូទៅនៃឧស្សាហកម្ម EV ចិន ដែលផ្តោតទៅលើ AI, autonomous driving និង robotics។
